ភ្នំពេញញ ៖ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់។ ជនសង្ស័យទាំង០៣មានឈ្មោះ ៖១- ឈ្មោះ គីម ហ័រ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិស្លា ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។២-ឈ្មោះ សាន រីឆាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅរាជធានីភ្នំពេញ។៣-ឈ្មោះ ឡុង ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងតុទូ ស្នាក់នៅបន្ទប់ជួលលេខ៨ផ្លូវ១០៣ ភូមិ៤ក្រុម២៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តកំពត។ចាប់យកវត្ថុតាងសរុបរួមមាន ៖ -ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ (២កញ្ចប់ធំល្មម និង ធំ១កញ្ចប់)-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន-សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនសមត្ថកិច្ចជំនាញការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដោយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថទួលគោក ក្នុងនោះ ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ស្រី០១នាក់ នៅចំណុចផ្លូវ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បន្ទាប់មកនៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃដដែល បន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុច បន្ទប់ជួលលេខ៨ ផ្ទះលេខ៤៨ ផ្លូវ១០៣ ភូមិ៤ ក្រុម២៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន តាមការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ គីម ហ័រ ដោយមានការចូលរួមសហការពីការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន និងកម្លាំងអាវុធហត្ថខណ្ឌចំការមនផងដែរ៕#PhnomPenhGRK
ព័ត៌មានគួរចាប់អារម្មណ៍
មេឈ្មួញឈើនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្ក្រាប (ថៃ ប៊ុនរិទ្ធិ)
លោក អ៊ូ ឆាយ មេឆ្នោតយួនខុសច្បាប់រាជធានីភ្នំពេញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ៏មិនហ៊ានបង្កាប? (ថៃ ប៊ុនរិទ្ធិ)
ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)
ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)
វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)
វីដែអូ
ចំនួនអ្នកទស្សនា