នាព្រឹកទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមដំណើរជាមួយលោក អ៊ុយ សុន ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះសួរសុខទុក្ខ លោកស្រី គឹម ប៉ាវ ជាមេភូមិដំណាក់សង្កែ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។អំណោយដែល ក្រុមការងារបាននាំយក ទៅជូនដល់ អ្នកជំងឺ រួមមាន៖- ថវិកាសរុបចំនួន មួយលាន បួនសែនរៀល (១,៤០០,០០០៛) ក្នុងនោះមានថវិកាលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ១លានរៀល, ថវិកាសង្កាត់ព្រែកកំពឹស ៤សែនរៀល - ង្ករ០១ការ៉ុង, ផ្លែឈើស្រស់០១កន្ត្រក, ភេសជ្ជៈចម្រុះចំនួន០៤កែស, មី០១កែស, ទឹកត្រី០១យួរ, មុងភួយកន្ទេល០១កញ្ចប់៕
ព័ត៌មានគួរចាប់អារម្មណ៍
មេឈ្មួញឈើនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្ក្រាប (ថៃ ប៊ុនរិទ្ធិ)
លោក អ៊ូ ឆាយ មេឆ្នោតយួនខុសច្បាប់រាជធានីភ្នំពេញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ៏មិនហ៊ានបង្កាប? (ថៃ ប៊ុនរិទ្ធិ)
ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)
ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)
វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)
វីដែអូ
ចំនួនអ្នកទស្សនា