សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងសង្កាត់យក្ខឡោម និងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ ដោយហេតុថា លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដែលកើតឡើងយ៉ាងគំហុកនោះទេ។ ផ្ទុយទៅវិញលោក ថង សាវុន និងលោក យិន ចំណាន បណ្តោយឲ្យសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋានធ្វើអ្វីៗតាមអំពើចិត្ត មិនខ្វល់ពីការភ័យខ្លាចរបស់ប្រជាពលរដ្ឋនោះទេ។សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងភូមិភ្នំធំ សង្កាត់យក្ខឡោម ក្រុងបានលុង បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយូគីទ្រង់ទ្រាយធំបើកដំណើរការយ៉ាងរលូន ព្រោះសមត្ថកិច្ចនគរបាលសង្កាត់យក្ខឡោម និងអធិការនគរបាលក្រុងបានលុង មិនចាត់វិធានការបង្ក្រាបឡើយ។ ចំណែកប្រភពពីប្រជាពលរដ្ឋក្នុងភូមិបឹងកន្សែង សង្កាត់ឡាបានសៀក ក្រុងបានលុង ក៏បានឲ្យដឹងដែរថា ក្នុងមូលដ្ឋានពួកគាត់មានសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយូគីបើកលេងតាមអំពើចិត្ត ហើយមានអ្នកចូលរួមលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេនោះគឺល្បែងស៊ីសងខុសច្បាប់មិនអាចប្រព្រឹត្តយ៉ាងពេញបន្ទុកបានឡើយ។សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងសង្កាត់ឡាបានសៀក និងសង្កាត់យក្ខឡោម បានឲ្យដឹងថា ដោយសារល្បែងស៊ីសងខុសច្បាប់នោះហើយទើបបច្ចុប្បន្នក្នុងមូលដ្ឋានពួកគាត់កើតមានអំពើចោរកម្មនិងបទល្មើសផ្សេងៗគួរឲ្យភ័យខ្លាច ចំណែកមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសម្ងំស្ងាត់ឈឹង។ ប្រជាពលរដ្ឋក្នុងសង្កាត់ឡាបានសៀក បានឲ្យដឹងថា សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងយូគី ក្នុងភូមិបឹងកន្សែងបិទបានតែ៣ថ្ងៃ ក៏បើកដំណើរការឡើងវិញយ៉ាងរលូនហើយមានអ្នកចូលលេងច្រើនជាងមុនទៅទៀត។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់អំពីបញ្ហានេះហើយមិនគួរមើលរំលងភាពអសកម្មរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី នោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
មេឈ្មួញឈើនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្ក្រាប (ថៃ ប៊ុនរិទ្ធិ)
លោក អ៊ូ ឆាយ មេឆ្នោតយួនខុសច្បាប់រាជធានីភ្នំពេញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ៏មិនហ៊ានបង្កាប? (ថៃ ប៊ុនរិទ្ធិ)
ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)
ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)
វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)
វីដែអូ
ចំនួនអ្នកទស្សនា