ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១
គេហទំព័រ NNC
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជួប​ជាមួយ​អតីត​នាយ​អាវុធហត្ថ​ក្រោម​ឱវាទ​នៅ​ខេត្ត​បន្ទាយមានជ័យ ចូល​សម្តែង​ការ​នឹករលឹក​!
Mon,09 November 2020 (Time 12:22 PM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 35នាក់)

​ខេត្តបន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សោធន​និវត្តន៍ នៃ​កងរាជអាវុធហត្ថ ២៥​រាជធានី ខេត្ត ចំនួន ៣៤៥​នាក់ បាន​មក​ជួបជុំគ្នា​នៅ​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ មួយ​លើកដំបូង ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ឯក ស៊ិន សូ​ផាន្នី មេបញ្ជាការរង តំណាង​លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង លោក​ឧត្តមសេនីយ៍ឯក សំ ចាន់​ធួន អគ្គនាយករង អគ្គនាយកដ្ឋាន​យោធ​សាវា ក្រសួង​ការពារជាតិ និង​ជា​អនុប្រធាន​គណៈកម្មការ គោលនយោបាយ​យោធិន សោធន​និវត្តន៍ ។

​ក្នុងឱកាស​នាពេលនោះ នាយទាហាន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ដាក់ ឲ្យចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០២០ ក៏​មាន​ចំនួន​៣៣​នាក់​ផង​ដែរ​។​

​ដោយឡែក នៅ​រសៀល​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ចំនួន​១៣​នាក់ (​សោធន​និវត្តន៍ ចំនួន​១២​នាក់ និង​នាយការិយាល័យ​បុគ្គលិក​០១​នាក់​) ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល​និង​បើក​ផ្តល់​ប្រាក់​ឧបត្ថម្ភ​គោលនយោបាយ ខាងលើ ក៏​បាន​ឆ្លៀតឱកាស សុំ​ចូល​ជួប​និង​សម្តែង​ការ​នឹករលឹក ដល់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​លោក​ធ្លាប់​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ជា​ច្រើន​ឆ្នាំ មុនពេល​លោក​ផ្លាស់​មក​ទទួល តំណែង​ជា មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ឆ្នាំ​២០១៣​។​

​ក្នុងនាម​ធ្លាប់ជា​អាណា​ព្យាបាល​ផ្ទាល់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​មនោសញ្ចេតនា រំភើប​រីករាយ ឥតឧបមា ដែល​បាន​ជួប​ជាមួយ​អតីត​នាយទាហាន​ក្រោម​ឱវាទ​របស់​លោក​គ្រប់គ្នា ដោយ​លោក​បាន​សំណេះសំណាល​សួរសុខទុក្ខ​ទាំង​សា​ម៉ី​ខ្លួន​ក៏​ដូចជា​ក្រុម​គ្រួសារ និង​បាន​ណែនាំ នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទាំង​១៣​នាក់ បាន​ដើរ​ទស្សនា ហេដ្ឋារចនាសម្ព័ន្ធ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រមទាំង​បាន​ផ្តល់​អំណោយ​បន្តិចបន្តួច រួមមាន ភេសជ្ជៈ​១៣​កេស​, មី​១៣​កេស​, ចា​ហួយ​១៣ ក្រឡ ព្រម​ជាមួយ​ថវិកា ២,៦០០,០០០​រៀល ជូន​ពួកគាត់​ចែកគ្នា ទុក​ជា​ចំណងដៃ យក​ត្រឡប់​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ​វិញ​៕
#PhnomPenhGRK

ព័ត៌មានគួរចាប់អារម្មណ៍

​មេ​ឈ្មួញ​ឈើ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​? (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
50 នាក់
ម្សិលមិញ :
36 នាក់
សប្តាហ៍នេះ :
671 នាក់
ខែនេះ :
2043 នាក់
3 ខែនេះ :
5192 នាក់
សរុប :
301630 នាក់