ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១
គេហទំព័រ NNC
បេសកកម្ម​២០​ថ្ងៃ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ការបម្រើ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​គ្រា​ទឹកជំនន់
Mon,09 November 2020 (Time 02:42 AM)
ដោយ ៖ ថៃ ប៊ុនរិទ្ធ (ចំនួនអ្នកអាន: 26នាក់)

(​ភ្នំពេញ​) ៖ នៅក្នុង​អំឡុង​ខែ​តុលា​ឆ្នាំ​២០២០ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ធ្វើ​ការផ្សព្វផ្សាយ ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ស្តីពី​ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា ដែល​នឹង​ទទួលរង​នូវ ឥទ្ធិពល​ខ្យល់ព្យុះ​មួយចំនួន អាច​បង្ក​ជា​គ្រោះធម្មជាតិ​ផ្សេងៗ​ជាយថាហេតុ​។​

​ក្រសួង​ធនធានទឹក​ក៏បាន​លើកឡើង​ផងដែរ​ថា នៅ​ឆ្នាំ​២០២០​នេះ អាច​មាន​ព្យុះ​កើតឡើង​ពី ២៤​ទៅ ២៦​ព្យុះ នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ក្នុងនោះ​មាន ៤​ទៅ ៥​ព្យុះ នឹង​កើត​ផ្ទាល់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​ជះ​ឥទ្ធិពល​ដល់​កម្ពុជា បង្ក​អោយ​មាន​បាតុភូត ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ និង​ជំនន់​ទឹកភ្លៀង ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់ភ្នំ ជួរ​ភ្នំ និង​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​។​

​ទន្ទឹម​ជាមួយគ្នានេះ​ផងដែរ ដោយ​ស្មារតី​ម្ចាស់ការ និង​ការយកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ណែនាំ​ដល់​កម្លាំង​អាវុធហត្ថ​ទូទាំង​ប្រទេស ត្រូវ​ត្រៀម​លក្ខណៈសម្បត្តិ​ជាស្រេច​ទាំង​មធ្យោបាយ និង​មនុស្ស​ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។​

​ដោយឡែក លោក​ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អនុវត្ត​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ក្នុងការ​ត្រៀមកម្លាំង សម្ភារ មធ្យោបាយ​ដឹកជញ្ជូន និង​តាមដាន​សភាពការណ៍​២៤​ម៉ោង​លើ​២៤​ម៉ោង រង់ចាំ​ចុះ​អន្តរាគមន៍ ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ដែល​អាច​រង​គ្រោះ ដោយ​គ្រោះធម្មជាតិ​ជាយថាហេតុ​។​

​ពិត​ដូច​ការព្យាករណ៍​ទុក បន្ទាប់ពី​មាន​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ស្ទើរ​ទូ​ទាំង​ប្រទេស មាន​តំបន់​ក្នុង​ខេត្ត​ជាច្រើន ក្នុងប្រទេស​កម្ពុជា​ត្រូវបាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ រីឯ​រាជធានី​ភ្នំពេញ ក៏​ទទួលរង​នូវ​ឥទ្ធិពល​ភ្លៀង​ព្យុះ​ទាំងនេះ​ផង​ដែរ ដោយ​ធ្វើឲ្យ​ទឹក​ស្ទឹងព្រែក​ត្នោត​ឡើង​ខ្ពស់ ហូរ​លើ​ខ្នង​ទំនប់ ទឹក​បែក​វាល ជន​លិច​ធ្ងន់ធ្ងរ​ដល់​សង្កាត់​មួយចំនួន ក្នុង​ខណ្ឌ​ដង្កោ ពោធិ៍​សែន​ជ័យ និង​កំបូល​។​

​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ សង្គ្រោះ​ពលរដ្ឋ បាន​ចេញ​បេសកកម្ម​ទាំងយប់ ទាំង​ថ្ងៃ​ដោយ​រួមសហការ​ជាមួយ​កម្លាំង​ចម្រុះ​ជាច្រើន​ទៀត ចុះ​ដល់​ទីតាំង​រងគ្រោះ បើក​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជម្លៀស ប្រជាពលរដ្ឋ ចេញពី​តំបន់​លិច​ទឹក​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព បាន​ទាន់ពេលវេលា​។​

​ជាក់ស្តែង​នៅ​យប់​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២០ ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ស្រាប់តែ​ជំនន់​ទឹកភ្លៀង​បាន​ឡើង​ខ្ពស់ រហូត​ជន់​លិច​ខ្លាំង​ដល់​ប្រជាពលរដ្ឋ ដែល​រស់នៅ ក្នុង​បុរី វី​អាយ​ភី និង​បុរី​រតនៈ​ភ្នំពេញ សង្កាត់​ស្ពានថ្ម ខណ្ឌ​ដង្កោ​ដោយ​មិនដឹង​ខ្លួន ភ្លាមៗ​នោះ ដោយ​បាន​ទទួល​ការប្រគល់​ភារកិច្ច​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយឯក រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​កម្លាំង អាវុធហត្ថ​រាជធានី​ភ្នំពេញ ចេញ​ជួយសង្គ្រោះ​ទាំងយប់ ជម្លៀស​ប្រជាពលរដ្ឋ​ជាង​១​ពាន់​នាក់​ចេញពី តំបន់​រងគ្រោះ​ដោយ សុវត្ថិភាព តាំងពី​ក្បាល​ព្រលប់ រហូតដល់​ម៉ោង​៥​ទាបភ្លឺ ទើប​សង្គ្រោះ​សម្រេច​រួចរាល់ ហើយ​បាន​បន្ត​ទៅ​ជួយ​ច្រក​ខ្សាច់​លើក​ជា​ទំនប់​ទប់ទឹក កុំឲ្យ​ហូរ​ដាច់​ផ្លូវនិង​កុំឲ្យ​ហូរ ចូល​ទៅ​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ព្រែកកំពឹស ដោយ​ប្រើប្រាស់​កម្លាំង​និង​សម្ភារ​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ត្រៀម​បម្រុង​ទុក​មានដូចជា​ខ្សាច់ កា​រ៉ុង ប៉ែល ចប ប​ង្គី និង​មធ្យោបាយ​ដឹកជញ្ជូន​ជា​ដើម​។​

​នៅ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដោយផ្ទាល់​ដល់​តំបន់​រងគ្រោះ និង​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ ដែល​ឡើង​មក​កាន់​ទី​ទួល​សុវត្ថិភាព​ចំនួន​០២​គោលដៅ ក្នុង​ពេល​នោះ​សម្តេច បាន​ដាក់ចេញ​នូវ​អនុសាសន៍​ណែនាំ​សំខាន់ៗ​ជាច្រើន ដល់​មន្ត្រី​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​កងកម្លាំង​កម្រុះ ឲ្យ​យកចិត្តទុកដាក់​ជួយស​ង្គ្រោះ និង​បម្រើ​ពលរដ្ឋ​ឲ្យបាន​ស្រុះគ្នា​។​

​ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ក៏ដូចជា​ការណែនាំ​ចង្អុលបង្ហាញ​ជាប្រចាំ​ពី​នាយ​ឧត្តមសេនីយ៍ សៅ សុខា និង​ការដឹនាំ​ប្រគល់​ភារកិច្ច​ពី​លោក ឃួ​ង ស្រេង កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សហការ​ជាមួយ​អាជ្ញាធរ និង​កងកម្លាំង​ចម្រុះ​គ្រប់​ប្រភេទ បើក​យុទ្ធនាការ យ៉ាង​សស្រាក់សស្រាំ ក្នុងការ​បំពេញបេសកកម្ម ជួយ​សង្គ្រោះ​និង បម្រើ​ពលរដ្ឋ​រងគ្រោះ​ព្រោះ​ទឹកជំនន់​ទាំង​យប់​ទាំង​ថ្ងៃ ជា​បន្តបន្ទាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

​មេ​ឈ្មួញ​ឈើ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​? (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
64 នាក់
សប្តាហ៍នេះ :
742 នាក់
ខែនេះ :
2361 នាក់
3 ខែនេះ :
5249 នាក់
សរុប :
302367 នាក់