ថ្មីៗនេះ មានសេចក្តីរាយការណ៌មួយបានឲ្យដឹងថា ក្នុងករណីដែលឈ្មោះ សូ សារ៉ាក់ ម្ចាស់ការ៉ាសសាំង សូ សារ៉ាក់២ចាក់ដីរំលោភយកដីមាត់ស្ទឹងធ្វើជាកម្មសិទ្ធិកាលពីពេលកន្លងមកនោះ នៅពេលនេះរដ្ឋបាលស្រុកជាំក្សាន្ត ដែល មានរូប លោក ភីវ ដៀន ជាអភិបាលស្តីទី ផងនោះ បានចេញសេចក្តីជូនដំណឹងមួយ លេខ ០១៩ សជណ ចុះថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២០ ដោយកំណត់ឲ្យម្ចាសើការាសាំងខាងលើ កាយដីដែលខ្លួនចាក់រំលោភយកនោះចេញវិញ ឲ្យអស់ ប៉ុន្តែជាលទ្ធផល គេនៅមិនទាន់ដឹងថា តើអំណាចអាជ្ញាធរដែនដីថ្នាក់ស្រុកជាំក្សាន្តនេះ អាចមានប្រសិទ្ធិ ឲ្យបុគ្គលម្ចាស់ការ៉ាសសាំងនេះ ធ្វើតាមឬក៏យ៉ាងណានោះទេ ។ ប្រភពពីប្រជាពលរដ្ឋជាច្រើនបាននិយាយឲ្យដឹងថា កន្លងមកនោះ គេតែងល្បីថា បុគ្គលឈ្មោះ សូ សារ៉ាក់ ដែលជា ម្ចាស់ការ៉ាសសាំងមួយនេះ តែងមានអំណាចបក្សពួកនិយមដែលជាសែឡាយរបស់ខ្លួនច្រើនណាស់ ហើយបើមិន មានខ្នងបង្អែកអ្នកមានអំណាចនៅពីក្រោយរបស់គេនោះទេ ម៉្លេះសមបុគ្គលម្ចាស់ការ៉ាសសាំងខាងលើ ក៏មិន ហ៊ានសំដែងឬទ្ធ ចាក់ដីបង្អួតមហាជនយ៉ាងសម្បើមអញ្ចឹងនោះដែរ ។គួររំលឹកថាទីតាំងដីមាត់ស្ទឹងមួយកន្លែង ស្ថិតចំណុចភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ត្រូវបានឈ្មោះ សូ សារ៉ាក់ ម្ចាស់ការ៉ាសសាំង សូរ សារ៉ាក់២ ចាក់ដីរំលោភយក ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ប៉ុន្តែដោយមានការរិៈគន់ជាច្រើនពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកជាំក្សាន្ត គេបានឃើញនៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ លោក ភីវ ដៀន អភិបាលស្តីទីស្រុកជាំក្សាន្ត និងមន្ត្រីជំនាញសូរិយោដីស្រុក រួមនឹងអាជ្ញាធរភូមិ.ឃុំ បានកំណត់ឲ្យបុគ្គលឈ្មោះ សូ សារ៉ាក់ ម្ចាស់ការ៉ាសាំងកាយដីនោះចេញវិញ ហើយរហូតមកដល់ថ្ងៃទី០១ ម្សិលមិញនេះ រដ្ឋបាលស្រុកជាំក្សាន្ត ក៏បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ដែលទាមទាឲ្យបុគ្គលខាងលើកាយដីនោះចេញវិញ ។ទោះជាយ៉ាងណា ព័ត៌មានខាងលើនេះ កំពុងក្លាយជាព័ត៌មានដ៏ចាប់អារម្មណ៌ ដោយមហាជនម្នាក់ៗរង់ចាំមើល ថា តើលោក ភីវ ដៀន អភិបាលស្តីទីស្រុកជាំក្សាន្តរូបនោះ អាចទៅរួចទេ ដែលតម្រូវឲ្យរូបលោក សូរ សារ៉ាក់ អនុ វត្តន៌ តាម សជណ របស់ខ្លួន ៕សម្រាប់ព័ត៌មានដ៏រសើបមួយនេះ យើងរង់ចាំមើលចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តព្រះវិហារ ផ្សាយជូនមហាជន ជ្រាបនៅពេលខាងមុខ ៕
ព័ត៌មានគួរចាប់អារម្មណ៍
មេឈ្មួញឈើនៅតែធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី យ៉ាងគគ្រឹកគគ្រេង អាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្ក្រាប (ថៃ ប៊ុនរិទ្ធិ)
លោក អ៊ូ ឆាយ មេឆ្នោតយួនខុសច្បាប់រាជធានីភ្នំពេញ អាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ៏មិនហ៊ានបង្កាប? (ថៃ ប៊ុនរិទ្ធិ)
ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)
ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)
វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)
វីដែអូ
ចំនួនអ្នកទស្សនា