ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ NNC
អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ក្រើនរម្លឹក​ជូន​ដល់​មហាជន​ជាថ្មី​ម្តងទៀត សូម​បងប្អូន​កុំ​មានចិត្ត​លោភលន់ រហូត​ធ្លាក់​ចូល​អន្ទាក់​ជនខិលខូច​!
Thu,11 February 2021 (Time 10:10 AM)
ដោយ ៖ NNC Tv Online (ចំនួនអ្នកអាន: 63នាក់)

NNC Tv Online
http://nnc.metkhmer.club/
Tel: ០៧០៨២១៩៩៣

​ជា​ញឹកញាប់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​បង្ក្រាប ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង និង​ឆបោក​តាម​វិធី​ផ្សេងៗ បាន​ជា​ហូរហែរ និង​តែងតែ​ធ្វើការ​អំពាវនាវ​ផ្សព្វផ្សាយ​ជាប់​ជាប្រចាំ ដើម្បី​ជៀសវាង​ជនល្មើស​យក​ល្បិច​ដដែល​នេះ ទៅ​បោកប្រាស់​អ្នក​ផ្សេង​ទៀត​បាន ប៉ុន្តែ​ទោះបីជា​មាន​ការអំពាវនាវ​និង​ផ្សព្វផ្សាយ​យ៉ាងណា ក៏​គេ​សង្កេតឃើញថា នៅតែ​មាន​ជនរងគ្រោះ​មួយចំនួន នៅតែ​ចាញ់បោក​ល្បិច​ចោរ​ទាំង​នេះ​ជា​ដដែលៗ​។

​ម្យ៉ាងទៀត លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់​បាន​ចេញមុខ​អំពាវនាវ​ដោយ​ផ្ទាល់ សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​តោង​មានការ ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់ កុំ​មាន​ចិត្ត​លោភលន់ កុំ​ចង់បាន​អ្វី​ដែល​មិន​មាន​ប្រភព ជាពិសេស​លាភសក្ការៈ​ដែល​នៅ​សុខៗ មក​ដោយ​ឯកឯង ដោយ​មិន​មាន​ការប្រឹងប្រែង​សោះ​នោះ ច្រើនតែ​ជា​អន្ទាក់​នាំ​យើង​ធ្លាក់​ទៅ​ក្នុង​ការខាតបង់​។​

​ជាថ្មី​ម្តងទៀត នៅ​ប៉ុន្មាន​ថ្ងៃ​មក​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទើប​តែ​បង្ក្រាប ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ០២​ករណី បន្តបន្ទាប់​គ្នា ដោយ​ឃាត់ខ្លួន​ជនល្មើស​ជា​ជនជាតិ​ស្បែក​ខ្មៅ​០២​នាក់ បញ្ជូនទៅ​តុលាការ ផ្តន្ទាទោស តាមច្បាប់ ក្នុងនោះ​មាន​៖
​ករណី​ទី​១៖ កាលពី​ថ្ងៃ​ទី​23 ខែ​មករា ឆ្នាំ​2021​នេះ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន និង​បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ នូវ​ជន​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ឈ្មោះ OKEKE IKECHUKWU អាយុ​39​ឆ្នាំ បន្ទាប់ពី​គេ និង​គូរ​កន បាន​រៀប​គម្រោង​បោកប្រាស់​ជនរងគ្រោះ​ម្នាក់ ភេទ​ស្រី អា​យ​34​ឆ្នាំ តាមរយៈ​ហ្វេ​សប៊ុក​សុំ​រាប់អាន​គ្នា រហូត​បោក ឲ្យ​ជនរងគ្រោះ ផ្ញើ​លុយ​ទៅ​ពួកគេ​ជា​បន្តបន្ទាប់​សរុប​ចំនួន 2,200$​។​

​ករណី​ទី​២៖ នៅ​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២១ សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការស្រាវជ្រាវ​កំណត់​មុខសញ្ញា​ជនសង្ស័យ រហូត​ឈានដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ BANGHA CALESTUS NYODEH ហៅ JOE អាយុ​៣១​ឆ្នាំ ជនជាតិ​កាម៉េ​រ៉ូន មានមុខ​របរ និង​ទីលំនៅ​មិន​ពិតប្រាកដ ដែល​ជនសង្ស័យ​ខាងលើនេះ បាន​បោកប្រាស់​ទៅលើ​ជនរងគ្រោះ ដោយ​រៀប​គម្រោង​ទាក់ទង​រកស៊ី​នាំ​រថយន្ត​ពី​អាមេរិក យកមក​លក់​ក្នុង​ស្រុក​ខ្មែរ ហើយ​តម្រូវ​ឲ្យ​ជនរងគ្រោះ កក់​ប្រាក់​ចំនួន​៥០០០០​ដុល្លារ​អាមេរិក តែ​ជនរងគ្រោះ​កក់​ខ្លួន​តែ ២០០០០​ដុល្លារ​អាមេរិក ប៉ុណ្ណោះ ។​

​បន្ទាប់ពី​ទទួល​ប្រាក់​ពី​ជនរងគ្រោះ​រួច ពួកខ្លួន​បាន​ចែក​ប្រាក់​គ្នា​ហើយ​ក៏​បែកផ្លូវ​គ្នា​រៀងៗ​ខ្លួន និង​បាន​បិទ​ទូរស័ព្ទ​ផ្តាច់ការ​ទាក់ទង​ជាមួយ​ជនរងគ្រោះ រហូត អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​តែ​ម្តង​។​

​ពាក់ព័ន្ធ​ករណី​ដូចខាងលើ អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​អំពាវ​នា​ជាថ្មី​ម្តងទៀត ដល់​មហាជន​ទូទៅ សូម​មាន​ការ​ប្រយ័ត្ន ចំពោះ​ល្បិចកល ជន​ខិលខូច​ទាំង​នេះ​ឲ្យបាន​ខ្ពស់ កុំ​មាន​ចិត្ត​លោភលន់ ចង់​បាន​ផល​ប្រយោជន៍​ណាមួយ ដែល​បាន​មក​ដោយ​ស្រួល​គ្មាន​ប្រភព ច្បាស់លាស់ ព្រោះ​វា​សុទ្ធតែ​ជា​អន្ទាក់ ដែល​នាំ​អ្នក​ទៅ​រក​ការខាតបង់​ទាំងអស់​៕

ព័ត៌មានគួរចាប់អារម្មណ៍

​មេ​ឈ្មួញ​ឈើ​នៅ​តែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី យ៉ាង​គគ្រឹកគគ្រេង អាជ្ញាធរ និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អ៊ូ ឆាយ មេ​ឆ្នោត​យួន​ខុសច្បាប់​​រាជធានី​ភ្នំពេញ អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់​ពន្ធ៏​មិន​ហ៊ាន​បង្កាប​? (ថៃ ប៊ុន​រិទ្ធិ​)

ព័ត៌មានគួរចាប់អារម្មណ៍

ជាប់គុកបានដូចបំណងហើយ កូនតិរច្ឆានទាញដុំឥដ្ឋ វាយម្តាយនិងឪពុកឲ្យរងរបួសយ៉ាងធ្ងន់ ព្រោះតែខឹងម្តាយ ស្តីបន្ទោសឲ្យ រឿងធ្វើឲ្យកង់ដួល តិចតួចសោះ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

ទូរគតជន១៤គ្រួសារ ក្នុងសង្កាត់ព្រែកកំពឺស ខណ្ឌដង្កោ ត្រូវទទួលបានអំណោយឧបត្ថម្ភប្រចាំខែ ពីរូបលោកឧត្តម សេនីយ៌ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ (ចាន់ ថន)

ព័ត៌មានគួរចាប់អារម្មណ៍

វាំងននខ្មៅមួយ នៃរឿងរបស់លោក សាយ សុភា កូនលោកអភិបាលស្រុកត្បែងមានជ័យ ជីកកកាយដីភ្នំរបស់ រដ្ឋ ឥឡូវត្រូវបានលោកអភិបាលខេត្ត បើកហើយ ខណៈពេលនេះ (ចាន់ ថន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
276 នាក់
ម្សិលមិញ :
139 នាក់
សប្តាហ៍នេះ :
1026 នាក់
ខែនេះ :
3427 នាក់
3 ខែនេះ :
13149 នាក់
សរុប :
316654 នាក់